បាត់ដំបង:ក្រុមតម្រួតថៃ និងកំលាំង យោធាថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន៣២នាក់ ដែលកំពុងលួចឆ្លងដែនខុសច្បាប់ទៅតាមច្រករបៀង ដើម្បីទៅធ្វើការនៅក្នុងទឹកដីថៃ ។
ហេតុការណ៍នេះ កាលពីនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំនុចក្នុងព្រៃរបោះ និងក្នុងវាលស្រែ ស្ថិតក្នុងភូមិសាស្ត្រតាផាយ៉ា ក្នុងទឹកដីខេត្តស្រះកែវ គឺកំលាំងយោធាទិសបូព៌ា ដោយបានសហការជាមួយ នឹងក្រុមតម្រួតការពារព្រំដែនលេខ១២៥ ដែលឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជា បានធ្វើការឡោមព័ទ្ធក្រុមពលករដែលកំពុងលបចូលឆ្លងដែនខុសច្បាប់ បានចំនួន៣២នាក់ ។
ពលករទាំង៣២នាក់ ខាងភាគីថៃ បានបញ្ជូនទៅកាន់ខេត្តស្រះកែវ ហើយ ដោយមិនទាន់ដឹងថាភាគីថៃ នឹងរៀបចំឯកសារ ដើម្បីបញ្ជូនត្រឡប់មកកម្ពុជាវិញ ឬយ៉ាងណានោះឡើយ៕
មតិយោបល់