អ៊ីរ៉ាក់: ក្រសួងសុខាភិបាលអ៊ីរ៉ាក់បានឲ្យដឹងថា យ៉ាងហោចណាស់ មានទារកដែលទើបនឹងកើតចំនួន ១២នាក់បានស្លាប់ក្នុងអគិ្គភ័យ នៅឯមន្ទីរពេទ្យសម្ភពមួយកន្លែង នៅក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ សីហា ឆ្នាំ២០១៦នេះ។
លោក Ahmed al-Rdainy អ្នកនាំពាក្យក្រសួងក្រសួងសុខាភិបាលអ៊ីរ៉ាក់បានថ្លែងថា ទារកទាំងនេះបានស្ថិតនៅក្នុងមន្ទីរពេទ្យសម្ភព Yarmouk មុននិងស្លាប់ដោយថប់ដង្ហើម។ ប៉ុន្តែបើតាមរបាយការណ៍បឋមដែលផ្តល់ដោយជនស៊ីវិលបានបង្ហាញថា អគ្គិភ័យនេះបានបង្កឡើងដោយទុស្សេខ្សែភ្លើង។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ស្ត្រីចំនួន ២៩នាក់ ដែលបានសម្រាលកូននៅមន្ទីរពេទ្យនេះនៅយប់ថ្ងៃអង្គារ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀត នៅក្នុងទីក្រុងបាដាដ៕
មតិយោបល់