ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ និងរបួស ៤៨នាក់ក្នុងការវាយប្រហារដោយកាំភ្លើងត្បាល់របស់ក្រុម IS

អ៊ីរ៉ាក់: តាមប្រភពពីកម្លាំងសន្តិសុខខេត្តបានឲ្យដឹងថា យ៉ាងហើយណាស់មនុស្សជម្លៀសខ្លួន ១២នាក់ត្រូវបានសម្លាប់ និង ៣៦នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហ្បតិ៍ នៅក្នុងវាយប្រហារដោយកាំភ្លើងត្បាល់របស់ ក្រុមទាហាន IS ទៅលើបន្ទាយជនភាសខ្លួន នៅកណ្តាលខេត្ត Salahudin ភាគខាងជើងប្រទេសអ៊ីរ៉ាក់។  នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ២៩១៦។

ប្រភពសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលក្រុមទាហាររដ្ឋអ៊ីស្លាមបានបាញ់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ទៅលើបន្ទាយជនភាសខ្លួនមួយកន្លែងនៅក្នុងរោងចក្រស៊ីម៉ងដែលបានបោះបង់មួយ ក្នុងភាគខាងជើងក្រុង Baiji ប្រហែល ២០០គីឡូម៉ែត្រពីភាគខាងជើង ទីក្រុងបាដាត ។

8a64dee58bac18517e6bd90d71ffe9ef

មតិយោបល់