ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: មានករណីនាំមនុស្សយកទៅបាញ់សម្លាប់ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាលៈ នៅមុននេះបន្តិច មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានករណីនាំមនុស្សទៅបាញ់សម្លាប់ចោល ក្នុងភូមិរកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមសេចក្ដីរាយការណ៍បានដឹងថា ជនរងគ្រោះត្រូវឃាតកបាញ់ជាច្រើនគ្រាប់ចំក្បាល និងដើមទ្រូង បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរោងយាមរបស់ប្រជាការពារភូមិ។

តាមសេចក្ដីរាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ទំនងជាមិត្តភក្តិនឹងគ្នា ជិះរថយន្តម៉ាកវីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ៧៩២៥ ចូលទៅជ្រកភ្លៀងនៅចំណុចកើតហេតុខាងលើ។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង បានមកឈប់ក្បែររថយន្តនោះ រួចហើយជនម្នាក់ បានដកកាំភ្លើងបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៥គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយមកទាំងជនដៃដល់ទាំងអ្នកជិះរថយន្តវីស្ដូម្នាក់ បាននាំគ្នាបើកគេចខ្លួន ទាំងមេឃកំពុងភ្លៀង ។ ករណីនេះ គេសង្ស័យថា ជាអំពើឃាតកម្មគិតទុកជាមុន ដែលជនរងគ្រោះ និងជនល្មើសអាចជាមនុស្សស្គាល់គ្នា។ ខណៈពេលនេះ សមត្ថកិច្ចកំពុងចុះពិនិត្យនៅកន្លែងកើតហេតុ៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។

Kill_kandal_10-08-16-01Kill_kandal_10-08-16-02Kill_kandal_10-08-16-03Kill_kandal_10-08-16-04Kill_kandal_10-08-16-05Kill_kandal_10-08-16-06Kill_kandal_10-08-16-07Kill_kandal_10-08-16-08Kill_kandal_10-08-16-09Kill_kandal_10-08-16-010Kill_kandal_10-08-16-011Kill_kandal_10-08-16-012Kill_kandal_10-08-16-013Kill_kandal_10-08-16-014Kill_kandal_10-08-16-015Kill_kandal_10-08-16-016Kill_kandal_10-08-16-018Kill_kandal_10-08-16-0117

មតិយោបល់