ព័ត៌មានជាតិ

កូ​រ៉េ​ខា​ង​ជើ​ង​ ​ព​ន្យា​​​ពេ​ល​​បា​ញ់​​ផ្កា​យ​រ​ណ​ប​​

​កូរ៉េ​ខាងជើង​មាន​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប នៅ​ចន្លោះ​ថ្ងៃទី ១០​ដល់ទី​ថ្ងៃទី ២២​ខែ​ធ្នូ ឆ្នាំ ២០១២ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ពន្យា​ពេល​រហូត​ទៅ​ដល់​ថ្ងៃ​ទី ២៩​ខែ​ធ្នូ ឆ្នាំ ២០១២​។​

​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២ នេះ ទីភ្នាក់ងារ ព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ថា ប្រទេស​កុ​ម្មុយ​និស្ត​កូរ៉េខាងជើង បាន​ប្រកាស​តាម​សារព័ត៌មាន រដ្ឋ​របស់​ខ្លួន​ថា នឹង​ពន្យារពេល នៃ​ការបាញ់​បង្ហោះ​ផ្កាយរណប រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១២ ខាងមុខនេះ ដែល​ពីមុន គឺ​គ្រោង​ធ្វើ​នៅ​អំឡុង​ថ្ងៃ​ទី ១០ ដល់​ទី ២២ ខែ​ធ្នូ​។​

KCNA ដែល​ជា​ទីភ្នាក់ងារ ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បាន​ផ្សាយ​ថា មន្ត្រី​នាំពាក្យ គណៈកម្មាធិការ​កូរ៉េ សម្រាប់​បច្ចេកវិទ្យា អវកាស បាន​និយាយថា ការពន្យារពេល បាញ់​បង្ហោះ​ផ្កាយរណប​នេះ បណ្ដាល​មកពី​បញ្ហា​បច្ចេកទេស​ម៉ាស៊ីន​ទ​ម្រ សម្រាប់​បាញ់​បង្ហោះ​៕​

មតិយោបល់