ព័ត៌មានជាតិ

ម្ចាស់សំណង់ បង្អួតផ្ទះល្វែង អាងអំណាច អាជ្ញាធរសង្កាត់ ខ្លាចឡើងរួញ

ភ្នំពេញ: គម្រោងផ្ទះសំណាក់ឬសណ្ឋាគារ មួយកន្លែង កំពុងសាងសង់ បង្អួតផ្ទះល្វែង ថាម្ចាស់មានលុយ មានខ្នងធំនិងអំណាច មិនខ្លាចនិង គោរពច្បាប់ រំលោភយកចិញ្ចើមផ្លូវ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ។

សំណង់ខាងលើ មានលេខ១១+១២សេ ផ្លូវ២+ផ្លូវ៣ នៅចន្លោះផ្លូវ ២៣០និងផ្លូវ២១៨ ភូមិ៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសាងសង់រំលោភ ទាំងមុខនិងទាំងក្រោយ ដោយមិនបានជំរាប អាជ្ញាធរសង្កាត់ខណ្ឌ ឲ្យដឹងឡើយ ។

លោក ជា ឃៀង ចៅរងសង្កាត់ទឹកល្អក់៣ បានប្រាប់ថា ក្រោយទទួលបាន ដំណឹងក៏ចុះទៅពិនិត្យមើល ជាមួយ មន្ត្រីសាលា ខណ្ឌទួលគោក ត្រូវបានម្ចាស់សំណង់ ស្តីឲ្យថែមទៀតផង ហើយថែមទាំង បញ្ជាក់ថា ម្ចាស់សំណង់ ខ្សែធំ ។

ក្រោយពីមានការចុះត្រួតពិនិត្យ សំណង់ខាងលើ នៅតែបន្ត ការសាងសង់ ដដែល ចំណុចដែលរំលោភ និងបង្អួត ផ្ទះល្វែងនោះមាន ក្លោងទ្វារដ៏ធំ ដែលយក ចិញ្ចើមផ្លូវទាំងស្រុងនេះ ផ្នែកខាងលិច និង សំយ៉ាបដែកគ្រោង ទ្វារខាងកើតផងដែរ ។

តាមការខ្សឹបប្រាប់ពីប្រជាពលរដ្ឋថា គម្រោងសំណង់ខាងលើគឺ ជាខារ៉ាអូខេ គ្រួសារ២៤ម៉ោង ហើយគាត់បាន បន្តទៀតថា បើសិនធ្វើរួចចុះកន្លែងចតឡាន ម៉ូតូមិនដាក់លើផ្លូវបាត់ ទៅហើយ ពីព្រោះមិនឃើញមាន កន្លែងចតផង មានតែចតលើផ្លូវដែលបង្ហាញ ឲ្យឃើញពីភាពមិន គោរពច្បាប់ ចរាចរណ៍ទៀត ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់ថា ឲ្យក្រុមការងារ ចុះទៅផ្អាក តែមិនបានកំណត់ ពេលវាលាឡើយ ។

លោកបន្តទៀតថា បានបញ្ជាឲ្យលោក ប៉ាង លីដា អភិបាលរង ចុះទៅផ្អាក សំណង់ខាងលើ ដោយឃើញការងាររបស់ លោកអភិបាលរង ជួយរំដោះផ្លូវ រៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានស្ទើរតែពេញមួយខែ នីមួយៗ ដោយចំណាយ ទាំងថវិកា និងកម្លាំងកាយចិត្ត ប្រើទាំងធម៌ត្រជាក់ក្តៅ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ ដើម្បីសង្គម ជាតិយើងផងដែរ ។

គួររំលឹកផងដែរថា ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកនេះ ហាងម្លប់ដើមលាភដ៏ល្បី ស្ថិតនៅផ្ទះលេខ៦បេ ផ្លូវ១២២ កែង ផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដែលបានតសំយាបចេញមកលើចិញ្ចើមផ្លូវ ជួសជុលគ្មានច្បាប់អនុញ្ញាតនិងគ្មានការជូនដំណឹងដល់អាជ្ញាធរ ។ លោក ប៉ាង លីដា បានផ្អាករួមជាមួយចៅសង្កាត់ តែមកដល់សព្វថ្ងៃឃើញ សាងសង់រួចរាល់ និងដំណើរជាធម្មតា ហើយរថយន្ត របស់ភ្ញៀវបានចតលើផ្លូវតែម្តង ៕

photo_2016-08-10_18-14-41

photo_2016-08-10_18-14-44

photo_2016-08-10_18-14-48

photo_2016-08-10_18-14-51

photo_2016-08-10_18-14-55

មតិយោបល់