ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ដ្រីនគរបាលប៉ុស្ដិ៍ ប្រទះឡាងម្នាក់ត្រូវ អតីតសង្សារ ប្តឹងពីបទរំលោភ ក្រោយទៅរៀបការជាមួយអ្នកផ្សេង

ភ្នំពេញៈ មន្ដ្រីនគរបាលរដ្ឋបាលប៉ុស្ដិ៍ ប្រទះឡាងម្នាក់ ត្រូវបាននារីអតីតសង្សារ ដាក់ពាក្យណ្ដឹងពីបទរំលោភ ក្រោយពេលដែលជនសង្ស័យដោះដៃទៅរៀបការជាមួយនារីដទៃ។ ហេតុការណ៍នេះកើតឡើកាលពីព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិប្រទះឡាង សង្កាត់ប្រះឡាង ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មាន ពីនារីរងគ្រោះ ឈ្មោះ ថេន ច័ន្ទបូរមី អាយុ១៨ឆ្នាំ ជាសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យ ពងទឹក មានទីលំនៅក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ខ្លួន និងជនសង្ស័យបានស្រលាញ់គ្នា រយៈពេល៣ឆ្នាំ កន្លងមកហើយ តែខ្លួន និងជនសង្ស័យ ទើបតែមានភាពស្និទ្និស្នាល និងគ្នាកាលពីដើមឆ្នាំ២០១៦ ហើយខ្លួន និងជនសង្ស័យ ក៏ធ្លាប់បានដើរលេងជាមួយគ្នា ជាច្រើនលើកច្រើនសាមកហើយដែរ។

លុះមកដល់យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៦ អ្នកភូមិបានប្រារព្ធពិធីបុណ្យដារឆ្លងភូមិ ហើយក៏មានការចាក់ធុងបាស រាំលេងកម្សាន្ដ បន្ទាប់មក ខ្លួនបានសុំម្ដាយមកលេង រួចក៏បានជួបជាមួយនឹងជនសង្ស័យក្រោយមករូបនាងត្រូវបានជនសង្ស័យ បបួលមកប៉ុស្ដិ៍ ប្រទះឡាងដោយប្រាប់ទៅប្ដូរខោអាវទៅចាប់ករណីគ្រឿងញៀន តែពេលមកដល់បែជាអូសរូបនាង ចូលក្នុងបន្ទប់ នាយប៉ុស្ដិ៍ក្រោយមកធ្វើសកម្មភាពដោយដៃម្ខាងច្របាច់ ក នាង ហើយម្ខាងទៀតដោះសម្លៀកបំពាក់ ហើយបានធ្វើសម្មភាព រំលោភបានសម្រេចតែម្ដង។ ហើយបានលួងលោមរូននាងថាខ្លួន និងប្រាប់ឪពុកម្ដាយឲ្យចូលស្ដីដណ្ដឹង នាងតាមប្រពៃណី នាងក៏បានយល់ព្រម ដោយពុំមានការប្ដឹងនោះទេ ដោយខ្លួនសុខរង់ចាំការសន្យា។

លុះកន្លងបានប៉ុន្មានខែក្រោយមកក៏បានលេចឮ ដំណឹងថា ជនសង្ស័យបានចូលស្ដីដណ្ដឹងនារីដទៃ ដោយគ្រោងនឹងរៀបការ នៅក្នុងខែ ឧសភា ខាងមុខនេះទើបខ្លួនមិនសុខចិត្ដទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប្រទះឡាង ដើម្បីឲ្យជួយរក យុត្ដិធម៌ ដល់រូបនាង។

បើតាមការឲ្យដឹងពីជនសង្ស័យឈ្មោះ សៀង ឆេងអាន អាយុ២៨ឆ្នាំ ជាមន្ដ្រីនគរបាលប៉ុស្ដិ៍ប្រទះឡាងតែម្ដង ដែលមានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថាខ្លួនពិតជាបានមានទំនាក់ទំនងស្នេហា ជាមួយនារីនោះពិតប្រាកដមែន តែខ្លួមិនបានប្រព្រឹត្ដិនូវរឿងដូចដែលនារីម្នាក់នោះចោទទេ។

ក្រោយពេលសាកសួរជនសង្ស័យ និងជនរងគ្រោះរួចមក លោក ឈឹម ប៊ុនរ័ត្ន អធិការរងនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះទេ ដោយគ្រាន់តែប្រាប់ខាងជនរងគ្រោះថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងហួសថ្ងៃឃាត់ខ្លួន ដូច្នេះគ្រាន់តែកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលា ដើម្បីសើបអង្កេតតាមក្រោយ៕

photo_2016-04-21_15-11-21 photo_2016-04-21_15-11-23 photo_2016-04-21_15-11-23 (2)

មតិយោបល់