ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម៉ូតូសេ១២៥ បើកជ្រុលទៅបុករថយន្តឡិចសុីស កំពុងឆ្លងផ្លូវ របួសធ្ងន់២នាក់ស្រាលម្នាក់

ភ្នំពេញ:បុរស២នាក់ រងរបួសធ្ងន់ និងស្រ្តីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពី ម៉ូតូ២នាក់ប្តីប្រពន្ធជិះឌុបគ្នា ជ្រុលទៅបុកជាមួយរថយន្ត ដែលកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ លើកំណាត់ផ្លូវសហព័ន្ធរុស្សុី មុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ភូមិក្បាលដំរី សង្កសត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ភាគីខាងរថយន្តម៉ាក ឡិចសុីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0023 ជិះដោយ ជនជាតិចិន ២នាក់ប្តីប្រពន្ឌ បើកបរដោយ ស្រ្តីជាប្រពន្ធ រីឯប្តីជិះខាងស្តាំ ក្បែរអ្នកបើកបរ រងរបួសធ្ងន់ សន្លប់ឈឹង ។

ចំណែកភាគីខាងម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-9160 ជិះគ្នា២នាក់ប្តីប្រពន្ធ បើកបរដោយប្តី រងរបួសធ្ងន់ សន្លប់ស្តូកនៅកន្លែង ប្រពន្ធរងរបួសស្រាល បែកមុខហូរឈាមកក្លាក់ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តឡិចសុីសRX300 ជិះគ្នា២នាក់ប្តីប្រពន្ធ ជាជនជាតិចិន ដោយប្រពន្ធជាអ្នកបើកបរ បើលើផ្លូវសហព័ន្ធ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើ បត់ឆ្លងផ្លូវយ៉ាងលឿន ពីត្បូងទៅជើង ធ្វើឲ្យ ម៉ូតូរងគ្រោះ បើកក្នុងពីកើតទៅលិច វ៉ាក់អើហ្វ្រាំងមិនទាន់ ជ្រុលទៅបុក ចំទ្វាររថយន្ត ផ្នែកខាងស្តាំ បណ្តាលឲ្យបោកដួល រងរបួស ទាំង អ្នកបើកបរម៉ូតូ ទាំងជនជាតិចិនម្នាក់ ជិះក្នុងរថយន្ត រងរបួសធ្ងន់ ទាំងសងខាង និងស្រ្តីម្នាក់ទៀតរងរបួសស្រាល។

នៅកន្លែងកើតហេតុ ពលរដ្ឋរិះគន់ផងដែរ ដល់ជនបរទេស បើកបរនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ពិសេសជនជាតិចិន មួយចំនួន ពុំយល់ដឹងពីច្បាប់ចរាចរណ៍ របស់ប្រទេសកម្ពុជា ឬដឹងហើយតែនៅបំពាន ជួនបើកបរពេលយប់ ជួនមិនទាំងបើកភ្លើងបំភ្លឺផ្លូវផង បត់ឆ្លងផ្លូវ អត់ប្រើភ្លើងសុីញ៉ូ ឬដុីញ៉ូភ្លាមបត់ភ្លែត បើកបរល្បឿនហួសកំណត់ ដែលជាបញ្ហាមួយបង្កឲ្យងាយរងគ្រោះ និងបង្កដល់អ្នកដទៃ រូចជនបរទេស២នាក់ប្តីប្រពន្ធនេះ សុីញ៉ូភ្លាម បត់ឡានភ្លែត ទើបបង្កឲ្យកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។

ករណីខាងលើ ជនរងគ្រោះ ជនជាតិចិន ត្រូវបានប្រពន្ធនាំទៅ គ្លីphoto_2016-04-21_15-02-23 photo_2016-04-21_15-02-21 photo_2016-04-21_15-02-22និកដោយខ្លួនឯង ចំណែកជនរងគ្រោះ ២នាក់ប្តីប្រពន្ធត្រូវបាន រថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមះ។ ដោយឡែក រថយន្តរងការខូចខាត ខ្ទេចទ្វារមួយចំហៀងខាងស្តាំ និងម៉ូតូ រងការខូចខាតខ្ទេច ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ រងចាំចាំដោះស្រាយពេលក្រោយ៕

 

មតិយោបល់