ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីថៃ ចោទលោក ថាក់សុីន ថាជាអ្នកញុះញង់ឲ្យមានបាតុកម្មនៅបាងកក

បាងកក: នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីថៃ គឺ លោក ថាក់សុីន សុីណាវ៉ាត់ ថាជាអ្នកស្ថិតនៅពីក្រោយការតវ៉ា ទ្រង់ទ្រាយតូចមួយចំនួន ប្រឆាំងនឹងរូបលោកនៅទីក្រុងបាងកកក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន សិង្ហបុរី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦។

គិតចាប់ពីអតីតមេបញ្ជាការយោធាលោក ប្រាយុទ្ធ ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ សុីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រីនោះ សន្តិសុខជាតិត្រូវបានរឹតបន្តឹង ជាពិសេសរដ្ឋាភិបាល យោធាបានហាមមិនឲ្យមានការជួបប្រជុំ ឬតវ៉ាអ្វីនោះឡើយ ដោយខ្លួនបានអះអាងថានឹងរៀបចំ ប្រទេសមួយនេះឡើងវិញ ដើម្បីរង់ចាំធ្វើការបោះឆ្នោតជាថ្មីនៅឆ្នាំ ២០១៧។

ចាប់តាំងពីថ្ងៃចន្ទ ដើមសប្តាហ៍នេះមក សកម្មជនមួយចំនួនបានប្រមូលផ្តុំនៅទីតាំងនានាក្នុង ទីក្រុងបាងកក ដោយបានសម្តែងការប្រឆាំងចំពោះសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញដែលរៀបចំឡើង ដោយយោធា ហើយក៏ពួកគេក៏បានប្រកាសគាំទ្រចំពោះអតីតនាយករដ្ឋមន្ត្រីថៃ ដែលធ្លាប់ប្រកែក ចំពោះការកែប្រែរដ្ឋធម្មនុញ្ញដោយយោធានោះដែរ៕

photo_2016-04-21_15-20-19 photo_2016-04-21_15-20-20

មតិយោបល់