ព័ត៌មានជាតិ

ជនជាតិចិនចំនួន៣នាក់ប្រើប្រាស់ហិង្សា ត្រូវអាវុធឃាត់ខ្លួន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញបានបញ្ជូនជនជាតិចិន ០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហិង្សាឈានដល់ការផ្ទុះអាវុធ។

ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ YE QI FENG ហៅ IA FONG ភេទប្រុស អាយុ ៣៦ ឆ្នាំ។
២/ឈ្មោះ ZHANG JI LIANG ភេទប្រុស អាយុ ៤៧ ឆ្នាំ។
៣/ឈ្មោះ ចាង អ៊ីហ្វុង (CHANG YI FONG) ភេទប្រុស អាយុ ៣១ ឆ្នាំ។

មូលហេតុ៖ ដោយសារតែជនរងគ្រោះបានវេប្រាក់ ចូលក្រុមហ៊ុនប្តូរប្រាក់របស់ជនបង្ក តែពេលជនរងគ្រោះទៅបើកប្រាក់ ជនបង្កមិនព្រមបើកឲ្យគ្រប់ចំនួន ដោយពន្យាពេលមួយថ្ងៃហើយមួយថ្ងៃទៀត ក៏កើតមានហិង្សាឡើងតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់