ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បង់ក្លាដែសកាត់ទោសប្រហារជីវិតអតីតសមាជិកសភា និង៧នាក់ទៀតដាក់ពន្ធនាគារមួយជីវិត

បង់ក្លាដែស: នៅថ្ងៃពុធនេះ តុលាការពិសេសនៅបង់ក្លាដែស បានកាត់ទោស​ប្រហារ​ជីវិតអតីត​តំណាង​រាស្រ្តសភាម្នាក់ និងមនុស្សចំនួន ៧នាក់ផ្សេងទៀត ត្រូវដាក់​ពន្ធនាគារ​អស់មួយជីវិតសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមរបស់ខ្លួន នាក្នុងអំឡុងពេលទាមទារឯករាជ្យ​នៅ​ឆ្នាំ​១៩៧១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១០ សីហា ឆ្នាំ២០១៦។

បើតាមលោក Sakhawat Hossain សមាជិកនៃគណបក្ស Jatiya របស់អតីតមេបញ្ជាការយោធា​បង់ក្លា​ដែស​​លោក HM Ershad ដែលបានដឹកនាំប្រទេសបង់ក្លាដែស រយៈពេល៩ឆ្នាំមកហើយ ពោលគឺចាប់​តាំង​ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩០ ដែលត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិត។

សូមជម្រាបថា សាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិទី១ ដែលដឹកនាំដោយលោក Anwarul Haque បានរកឃើញ​ភស្តុ​តាង ដែលអាចដាក់បន្ទុកលើការចោទប្រកាន់ចំនួន ៥ករណី ចំពោះពួកគេដែលបានប្រព្រឹត្តនៅ​ក្នុង​អំឡុង​ពេលកាន់អំណាចនាសម័យសង្គ្រាមផងដែរ៕

Bangladesh Crime War

មតិយោបល់