នីហ្សេរីយ៉ាៈ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃពុធថា អ្នកគង្វាលសត្វនៅក្នុងរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ត្រូវបានសម្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នា ដោយក្រុមភេរវកម្ម បូកូហារ៉ាមក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦។
ប្រធាន សមាគមបង្កាត់ពូជគោនៅក្នុងតំបន់ Al-Hayah ប្រទេសនីហ្សេរីយ៉ា លោក Ibramhim Mafa បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុង Maiduguri ថាសត្វគោ ១៦៩.០០០ក្បាល និង ចៀម៦៣.០០០ និងពពែជាច្រើនត្រូវបានស្លាប់នៅក្នុងការវាយប្រហារនោះដែរ។
អ្នកគង្វាលសត្វបានបាត់បង់ដីដាំដំណាំរកសិកម្មបស់ពួកគេ ដែលមានតម្លៃប្រហែល ៩២លាន់ដុល្លារអាមេរិក៕
មតិយោបល់