ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងលើគោលនយោបាយ សង្រ្គាមថ្នាំញៀនរបស់ខ្លួន ដោយលោកមិនត្រឹមតែបដិសេធ ចំពោះការចោទប្រកាន់ជុំវិញការសម្លាប់ក្រៅប្រព័ន្ធ តុលាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានច្រានចោលដំបូន្មានរបស់អតីតមេដឹកនាំកូឡុំប៊ី លោក Cesar Gaviria ដែលប្រាប់លោកថា កុំឲ្យសាងកំហុសដដែរៗទ្បើងវិញទៀតផង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
អតីតរដ្ឋអាជ្ញាហ្វីលីពីន បានសន្យាថា នឹងឈរនៅពីក្រោយ សម្រាប់អ្នកដែលនៅលើជួរមុខគាំទ្រសង្រ្គាមថ្នាំញៀន របស់ប្រធានាធិបតី និងបានហៅលោក Cesar Gaviria ថា ជាមនុស្សផ្លើ ខណៈដែលមេដឹកនាំរូបនេះ បាននិយាយព្រមាន និងថាវិធីសាស្រ្តផ្តោតលើសុវត្ថិភាពរបស់លោក Duterte គឺកំពុងធ្វើឲ្យគ្រោះថ្នាក់ជាជាងល្អប្រសើរ។
សូមជំរាបថា កាលពីសប្ដាហ៍មុន លោក Duterte បានផ្អាកសកម្មភាពរបស់ប៉ូលិស ក្នុងប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន ខណៈដែលលោកចង់ពង្រឹងច្បាប់គ្រឿងញៀនក្នុងប្រទេស (PDEA) ដោយមានផែនការដាក់ពង្រាយកងកម្លាំងទាហានជំនួសវិញ៕
មតិយោបល់