ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្នងការដ្ឋានរាជធានី ទទួលរថយន្ត៣គ្រឿង ពីសាលារាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពរៀបចំសណ្តាប់ធ្នាប់ចរាចរ

ភ្នំពេញ:រថយន្តស្ទូចរថយន្តធុនតូចៗចំនួន ៣គ្រឿង ត្រូវបានសាលារាជធានីភ្នំពេញប្រគល់ជូនស្នងការដ្ឋានរាជធានី ដើម្បីយករថយន្តទាំងនេះទៅធ្វើសកម្មភាព ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរ ក្នុងរាជធានីភ្នំពេញឲ្យបានប្រសើរឡើង ស្របពេលដែលអ្នកបើកបររថយន្តមួយចំនួននៅល្មើសនឹងច្បាប់ចរាចរនូវឡើយ។

ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ មេសាឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា ការប្រគល់រថយន្តទាំងបីគ្រឿងខាងលើនេះ ធ្វើឡើងដើម្បីឲ្យសមត្ថកិច្ចប៉ូលិសរាជធានីភ្នំពេញពិសេសប៉ូលិសការិយាល័យចរាចរជើងគោក យកទៅប្រើប្រាស់ ក្នុងសកម្មភាពស្ទូចយករថយន្តដែលចតនៅលើទ្រូវផ្លូវល្មើសនិងច្បាប់ចរាចរ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ក្នុងរាជធានី យកទៅផាកពិន័យទៅតាមច្បាប់៕

photo_2016-04-21_15-50-42 photo_2016-04-21_15-50-41 photo_2016-04-21_15-50-40 photo_2016-04-21_15-50-38 photo_2016-04-21_15-50-39

មតិយោបល់