ភ្នំពេញ:នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ បើកកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១. សេចក្ដីព្រាងច្បាប់ស្ដីពីយុត្តិធម៌ អនីតិជន
២. សេចក្ដីព្រាងផែនការមេ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣
៣. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពី គណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រីស្ដីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ៕
មតិយោបល់