ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុងចំណោម៧នាក់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ

រតនគិរីៈ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តរតនគីរីកម្លាំងការិយាល័យកណ្ដាលព្រហ្មទណ្ឌបានចុះសហការណ៍កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ជាមួយកម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកចម្លើយក្រុមជនសង្ស័យចំនួន០៧នាក់ ដែលនាយកដ្ឋានព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការបង្ក្រាបកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ហើយបានបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់ខេត្តកំពង់ឆ្នាំងដែលជាម្ចាស់ករណីចុងក្រោយគេ។

លោកវរសេនីយ៍ឯក ផែន ឌីណា ស្នងការរងទទួលផ្នែកកណ្តាលនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា ក្រោយពីបានសាកសួរជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ឋក្នុងករណីប្លន់ប្រដាប់អាវុធនៅក្នុងខេត្តរតនគិរី២ករណី៖ ១ករណីប្លន់កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះទិញលក់ដំឡូងមី ស្ថិតនៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគិរី មានបក្ខពួកចំនួន៤នាក់ បានចូលធ្វើសកម្មភាពមានអាវុធអាកាមួយដើម អាវុធខ្លីមួយដើម ដែកស្បែងមួយ និងរថយន្តម៉ាកហាយឡែនឌឺមួយគ្រឿង ហើយសម្ភារដែលយកបាន ពួកគេបានបែងចែកគ្នា ម្នាក់ៗបានលុយខ្មែរចំនួន១៣លានរៀល និងលុយដុល្លារ ១៣០០$។

ករណីទី២ កាលពីវេលាម៉ោង៨និង៣០នាទីយប់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចអូរទទឹង ផ្ទះលក់ទិញដំឡូងមី ស្ថិតនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានបក្ខពួកចំនួន៥ នាក់ចូលធ្វើសកម្មភាពប្រើប្រាស់អាវុធវែងមួយដើម អាវុធខ្លីពីរដើមដែកស្បែងមួយនិងរថយន្តម៉ាកហាយឡែនឌឺមួយគ្រឿង។

បច្ចុប្បន្នការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់បានបំពេញបែបបទសំណុំរឿងបញ្ជូនទៅតុលាការខេត្តរតនគិរី ដើម្បីបន្តចំណាត់ការទៅតុលាការខេត្តកំពង់ឆ្នាំង ដាក់ស្ថានទម្ងន់ទោសដល់ក្រុមឧក្រិដ្ឋជនទាំងអស់នេះទៅតាមផ្លូវច្បាប់៕

photo_2016-08-12_10-08-34photo_2016-08-12_10-08-41photo_2016-08-12_10-08-44photo_2016-08-12_10-08-46photo_2016-08-12_10-08-48photo_2016-08-12_10-08-51photo_2016-08-12_10-08-54photo_2016-08-12_10-08-59photo_2016-08-12_10-09-02

មតិយោបល់