មីយ៉ានម៉ា: ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរាយការណ៍នៅថ្ងៃសុក្រនេះថា មកទល់ពេលនេះ ទឹកជំនន់ទូទាំងប្រទេសនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន ៦នាក់និងបានប៉ះពាល់ដល់ប្រជាជនជាង ៤២០.០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ សីហា ឆ្នាំ២០១៦។
ក្រសួងសុខុមាលភាពសង្គមសង្គ្រោះនិងដោះស្រាយលំនៅឋាន ត្រូវគេបានដកស្រង់សម្តីបាននិយាយថា ទឹកជំនន់ដែលបានចាប់ផ្តើមនៅក្នុងពាក់កណ្តាលខែកក្កដា កំពុងតែវាយប្រហារនៅតាមតំបន់ Bago, Ayeyawaddy និង Yangon និងវាយប្រហាររដ្ឋ Kachin និងរដ្ឋ Sagaing។
សង្កាត់ចំនួន ៩កន្លែងនៅក្នុងតំបន់ Bago, សង្កាត់ចំនួន ១២កន្លែងនៅក្នុងតំបន់ Ayeyawaddy និងសង្កាត់ចំនួន ៣កន្លែងនៅក្នុងតំបន់ Yangon គឺជាតំបន់ចុងក្រោយបំផុត ដែលបានវាយប្រហារដោយទឹកជំនន់បង្ខំឱ្យជម្លៀសប្រជាជនទៅរកកន្លែងដែលមានសុវត្ថិភាព។
ទន្ទឹមនឹងនេះដែរ រដ្ឋភាគខាងលិចនិងភាគពាយ័ព្យរបស់ប្រទេសមីយ៉ាន់ម៉ា គឺរដ្ឋជិននិងរ៉ាឃីន ត្រូវបានគេប្រាប់ឲ្យដឹងអំពីស្ថានភាពទឹកជំនន់និងការបាក់ដីស្របពេលដែលវានឹងកើតមាននៅភាគពាយព្យឈូងសមុទ្រ Bengal នេះបើយោងតាមនាយកដ្ឋានឧតុនិយមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕
មតិយោបល់