ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េទាំងពីរ ប្រកាសបញ្ចប់សង្គ្រាម ដោយបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ក្រោយជំនួបកំពូលជាប្រវត្តិសាស្ត្រ

កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានសន្យាថា នឹងធ្វើការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ ជាមួយស្នាមញញឹម និងការចាប់ដៃគ្នា នៅឯជំនួបកំពូលអន្តរកូរ៉េជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

ប្រទេសទាំងពីរ បានប្រកាសថា ពួកគេនឹងធ្វើការជាមួយអាមេរិក និងប្រទេសចិន នៅឆ្នាំនេះ ដើម្បីប្រកាសពីការបញ្ចប់ជាផ្លូវការ នូវសង្គ្រាមនៅលើឧបទ្វីប។

យ៉ាងណាមិញការប្តេជ្ញាចិត្តរបស់ពួកគេ គឺមានលក្ខណៈឆាប់រហ័សពេក ដែលមិនទាន់អាចបញ្ជាក់បានទេ អំពីចេតនារបស់ក្រុងព្យុងយ៉ាង នៅមុនជំនួបដ៏តឹងតែងមួយទៀត ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានរំពឹងទុក ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមជំរាបថា មេដឹកនាំទាំងពីរបានប្រកាសថា ប្រជាជនរបស់ពួកគេ ដែលពីមុនមានចំនួន ៨០លាននាក់ និងពិភពលោកទាំងមូល នឹងមិនមានសង្គ្រាមទៀតនោះទេនៅលើឧបទ្វីបកូរ៉េ ហើយយុគសម័យថ្មីនៃសន្តិភាព បានចាប់ផ្តើមហើយ៕

មតិយោបល់