ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុន ចាប់ដៃហ្វីលីពីន អំពាវនាវឲ្យចិន គោរពច្បាប់ជម្លោះដែនសមុទ្រ

ហ្វីលីពីនៈ ជប៉ុន និងហ្វីលីពីនបានរួមកម្លាំងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអំពាវនាវឲ្យប្រទេសចិនគោរពច្បាប់ ទាក់ទងនឹងជម្លោះដែនសមុទ្រក្រោយពេល តុលាការអន្តរជាតិក្រុងឡាអេ បដិសេធការអះអាងភាគច្រើរបស់ក្រុងប៉េងកាំងអំពីសមុទ្រចិនភាគខាងត្បូង ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Fumio Kishida បានជួបជាមួយ ភាគីទំនាស់ លោក Perfecto Yasay នៅក្នុងទីក្រុង Davao ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយភាគីទាំពីរ សន្យាធ្វើការជាមួយគ្នាយ៉ាងជិតស្និទដើម្បីជម្រុងឲ្យមាន សន្តិសុខនៅលើដែនសមុទ្រ ក្នុងពេលកំពុងប្រឈមនឹងជម្លោះបែងចែកសែនសមុទ្រជាមួយចិន។

លោក Kishida យាយថា « យើងបានព្រមព្រៀងគ្នាថា នឹងបន្តស្វែងរកដំណោះស្រាយ នៅក្នុងជម្លោះតំបន់ ដែនសមុទ្រ។ កត្តាសំខាន់គឺត្រូវពឹងលើខ្លួនរបស់យើង គោរពច្បាប់ និងប្រើមធ្យោបាយដោះស្រាយ បញ្ហាដោយ សន្តិវិធី មិនប្រើកម្លាំង»។

លោក Yasay បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា«យើងអំពាវនាវ និង ជម្រុញប្រទេសចិនដើម្បីធានាឲ្យបាននូវ សន្តិសុខដែនសមុទ្រ ហើយ នីតិច្បាប់ត្រូវតែគោរពឲ្យបានពេញលេញ និងដាច់ខាត់ »៕

518333-southchinaseaCHINA-PHILIPPINES-UN-MARITIMESouth China Sea Arbitration Adrift

មតិយោបល់