ឧត្តរមានជ័យៈ មន្ត្រីរាជការ គ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ក្នុងខេត្ត ទទួលបានអំណោយលើកទឹកចិត្ត ក្នុងការយកចិត្តទុកដាក់ បំពេញភារកិច្ច បានល្អនាពេលកន្លងមក។ ពិធីនេះ ក្រោមវត្តមាន លោក ស ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ បានប្រព្រឹត្តទៅ កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងទីធ្លាសាលាខេត្ត ឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ លោក ស ថាវី អភិបាលខេត្ត មានប្រសាសន៍ថា ទោះបីអំណោយទាំងអស់នេះ ថ្វីត្បិតតែតិចតួចក្តីមិនអាចដោះស្រាយជីវភាព បានយូរអង្វែងក៏អាច ដោះស្រាយបានមួយគ្រាដែរ ហើយក៏ជាទឹកចិត្ត ផ្ទាល់របស់លោក តបស្នង និងលើក ទឹកចិត្តដល់មន្ត្រីរាជការ ជុំវិញខេត្ត និងកម្លាំង ប្រដាប់អាវុធខេត្ត ទាំង៣ស្ថាប័ន ដែលកន្លងមកខំយកចិត្តទុកដាក់បំពេញភារកិច្ច តាមជំនាញរៀងខ្លួន បានល្អប្រសើរ។
លោក អភិបាលខេត្ត បានបន្តទៀតថា មន្ត្រីរាជខេត្តនិងកងកម្លាំងទាំង៣ និងបំពេញភារកិច្ច ការងារឲ្យ កាន់តែមានប្រសិទ្ធភាពជាងឆ្នាំមុនៗ ដើម្បីបំរើដល់ ផលប្រយោជន៍សង្គម ជាពិសេស ទុកលំបាក របស់ប្រជាពលរដ្ឋទាំងអស់គ្នា។
អំណោយ ដែលត្រូវចែកនាពេលនេះ មន្ដ្រីរាជការទាំងអស់ ក្នុងម្នាក់ៗ ទទួលបានអង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេះ។ ដោយឡែកកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ទទួលបានក្នុងមួយ អង្គភាពអង្ករ២តោន ស័ង្កសី៧០០ សន្លឹក និងទឹកសុទ្ធ១០០០កេះ៕






មតិយោបល់