តួកគីៈ ភ្នាក់ងារព័ត៌មាន Dogan បានរាយការណ៍ នៅថ្ងៃចន្ទថា ប៉ូលិសទួរគីបានវាយឆ្មក់ការិយាល័យ តុលាការ ក្រុងអ៊ីស្តង់ប៊ុល៣កន្លែង នៅថ្ងៃចន្ទនេះ បន្ទាប់ពី ដីកាឃុំឃាំងត្រូវបានចេញឲ្យចាប់បុគ្គលិកតុលាការ ១៧៣នាក់ ដែលជាផ្នែកមួយនៃ ការស៊ើបអង្គេតក្រោយរដ្ឋប្រហាបរាជ័យកាលពីខែមុន ។នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦។
មនុស្សជាង៣៥.០០០ នាក់ត្រូវបានគេឃុំខ្លួន ក្នុងនោះ១៧.០០នាក់ ស្ថិតក្រោមការចាប់ខ្លួនជាផ្លូវការ ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានផ្អាកពីការងារ ចាប់តាំងពី ថ្ងៃទី ១៥ ខែកក្កដា មក ហើយអាជ្ញាធរ បានស្តីបន្ទោស លើលោក Fethullah Gulen ថាបានរៀបចំគម្រោងធ្វើរដ្ឋប្រហារមួយនោះ ។

មតិយោបល់