ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

២៤នាក់របួស ដោយសារភាពចលាចលរបស់ជើងហោះហើរ Jet Blue

អាមេរិក: យន្តហោះ Jet Blue មួយគ្រឿងដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Sacramento សហរដ្ឋអាមេរិក បានបង្ខំចិត្តចុះចតជាបន្ទាន់ដោយមិនបានរំពឹងទុកជាមុន បន្ទាប់ពីអ្នកដំណើរចំនួន ២៤នាក់បានរងរបួស ដោយសារតែភាពចលាចល។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី១២ សីហា ឆ្នាំ២០១៦។

ជើងហោះហើរ Jet Blue ចេញដំណើរចេញពីទីក្រុង Boston ទៅកាន់ទីក្រុង Sacramento បានមកដល់ដោយសុវត្ថិភាពនៅក្នុងរដ្ឋ South Dakota នៅវេលាម៉ោងប្រហែល ៧និង៣០នាទីរសៀល ឬចំពេលថ្ងៃនៅតំបន់ប៉ាស៊ីហ្វិក ម៉ោងប្រហែល ៥និង៣០នាទីរសៀល។

ក្រុមហ៊ុនអាកាសចរណ៍នេះ បាននិយាយថា អ្នកដំណើរ ២៤នាក់និងសមាជិកនាវិកពីរនាក់ទៀត ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាលផងដែរ។ អ្នកដំណើរដែលនៅសេសសល់ ត្រូវបានគេរំពឹង ថា នឹងត្រូវធ្វើដំណើរហោះនៅលើយន្តហោះជំនួសផ្សេងទៀត៕

Jet Blue Airbus A320NEO neo

មតិយោបល់