ជប៉ុន: ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បានចាប់ផ្ដើមសាងសង់រោងចក្ររ៉េអាក់ ទ័ររបស់ខ្លួនឡើងវិញ នៅក្នុងភាគខាងលិចប្រទេសជប៉ុន ខណៈដែលមានការតវ៉ាប្រឆាំងពី ពលរដ្ឋ ដែលជាសកម្មលើកទី៥ នៃរ៉េអាក់ទ័រនុយក្លេអ៊ែរនៅក្រោមបទប្បញ្ញត្តិដ៏តឹងរឹងរបស់ប្រទេសនេះ ចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនិងស៊ូណាមិវាយប្រហារយ៉ាងខ្លាំង កាលពីខែមីនា ឆ្នាំ២០១១។
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី Shikoku Electric Power Co. បានប្រកាសកាលពីថ្ងៃសុក្រថា វាបានចាប់ផ្តើមរ៉េអាក់ទ័រលេខ៣ នៅរោងចក្រថាមពល Ikata របស់ខ្លួន នៅក្នុងខេត្ត Ehime ភាគខាងលិចរបស់ប្រទេសជប៉ុន ដែលជាអង្គភាពចាប់ផ្ដើមឡើងវិញ នៅក្នុងប្រទេសជប៉ុន ដែលដំណើរការលាយបញ្ចូលគ្នានូវសារធាតុអ៊ុយរ៉ានីញ៉ូម-ភ្លុយតានីត្យូម អុកស៊ីដឬប្រេងឥន្ធនៈ MOX ។
លោក Hayato Saeki ប្រធាននិងជានាយករបស់ក្រុមហ៊ុននេះនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ បានថ្លែងថា យើងនឹងចាត់វិធានការឆ្ពោះទៅរកការរិះគន់និងការបន្តនៃថាមពលដែលមានអាទិភាពលើការធានាសុវត្ថិភាព។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនិងសេដ្ឋកិច្ច Hiroshige Seko បានឱ្យដឹងថា នេះគឺជាជំហានមួយសំខាន់ឆ្ពោះទៅរកការបង្កើតនៃល្បាយថាមពលមួយផងដែរ ដែលមានតុល្យភាពនិងមានការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យមានស្ថេរភាព។
រដ្ឋាភិបាលជប៉ុន មានបំណងឱ្យមានថាមពលនុយក្លេអ៊ែរ ២០ទៅ ២២ភាគរយនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីសរុបរបស់ប្រទេសនៅឆ្នាំ២០៣០ បើធៀបនឹងត្រីមាសមុនពេលមានគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។
ទោះជាយ៉ាងណា អារម្មណ៍ប្រឆាំងនឹងនុយក្លេអ៊ែរនៅតែមានខ្ពស់នៅក្នុងប្រទេសជប៉ុន ដែលពួកគេព្រួយបារម្ភអំពីសុវត្ថិភាព ហើយមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅរោងចក្រតំបន់មាត់សមុទ្រនៅព្រឹកថ្ងៃសុក្រនេះ ដោយបានតវ៉ាប្រឆាំងនឹងការចាប់ផ្តើមឡើងវិញនៃរោងចក្ររ៉េអាក់ទ័រ ខណៈពេលដែលស្រែកពាក្យស្លោក ដូចជា បញ្ឈប់រោងចក្រនុយក្លេអ៊ែរនេះភ្លាមទៅ៕
មតិយោបល់