ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមដូនជីកុងហ្វូក្រមុំ បង្ហាញមុខដំបូងបង្អស់នៅនេប៉ាល់

នេប៉ាល់ៈ ក្រុមដូនជីក្រមុំជាច្រើននាក់បាននាំគ្នាហាត់ក្បាច់គុនកុងហ៊្វូនៅលើព្រះវិហារ ភ្នំ Druk Amitabha ប្រទេសនេប៉ាល់ ជាលើកដំបូងបង្អស់នៅក្នុងពិភពលោក ។

ច្រើនសតវត្សដូនជី ត្រូវបានគេហាមមិនឱ្យហាត់ក្បាច់គុនកុងហ្វូទេ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ ដូនជីភ្នំ Druk Amitabh ប្រទេសនេប៉ាល់ បានក្លាយជាក្រុមដូនជីដំបូងគេ ក្នុងពិភពលោក ដែលបានហាត់ក្បាច់គុនកុងហ្វូ។

តាមប្រពៃណីយ ប្រព័ន្ធសាសនាព្រះពុទ្ធគ្រប់គ្រងដោយព្រះសង្ឃរាជ បានអនុញ្ញាតឲ្យដូនជីធ្វើការងារកំប៉ិចកំប៉ុកនៅក្នុងផ្ទះបាយ សម្អាតសួនច្បារ និងទីធ្លាវត្តអារាម ខណៈព្រះសង្ឃជាច្រើនអង្គត្រូវបានគេនិមន្តទៅធ្វើពិធី សូត្រធម៌ផ្សេងៗតាមបែបសាសនា និងអាចហាត់ក្បាច់គុន ។

ព្រះវិហារហាត់ក្បាច់គុនកុងហ្វូ ចាប់កសាងឡើងដោយលោក Gyalwang Drukpa នៅឆ្នាំ២០០៨ ដើម្បីផ្តល់ឱកាសឲ្យដូនជីវ័យក្មេងទាំងនោះបានហាត់ អនុវត្តទាំងរាងកាយ និង សតិអារម្មណ៍។
បើតាមប្រភពពី សារព័ត៌មាន BBC បានឲ្យដឹងថា រៀរាលថ្ងៃពួគេបានស្លៀកឯកសណ្ឋានដូចៗគ្នាចូលរួមក្នុងចលនាហាត់ក្បាច់គុនកុងហ្វូ ទាត់ ធាក់ ដាល់ ជាដើម ក្នុងរយៈពេល២ម៉ោង ៕

kung-fu-nunskung-fu-nuns១kung-fu-nuns២kung-fu-nuns៣kung-fu-nuns៤

មតិយោបល់