ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ រយៈពេលពីរយប់មកហើយនៃការផ្ទុះហិង្សាតវ៉ាប្រឆាំង បន្ទាប់ពីប៉ូលិសក្រុង Charlotte បាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់

អាមេរិកៈ អំពើហិង្សាបានផ្ទុះទ្បើងជាបន្តនៅយប់ថ្ងៃទី២ ក្នុងទីក្រុង Charlotte នៃរដ្ឋ North Carolina សហរដ្ឋអាមេរិក ដែលជាកន្លែងក្រុមបាតុករដើរហែជាក្បួនតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងការបាញ់សម្លាប់ របស់ប៉ូលិសលើបុរសស្បែកខ្មៅម្នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ជុំវិញបញ្ហានេះ បានធ្វើឲ្យអភិបាលរដ្ឋ North Carolina បានប្រកាសដាក់ទីក្រុង Charlotte ក្នុងភាពអាសន្ន។

ដំបូងទ្បើយការហែក្បួននេះ គឺធ្វើដោយសន្តិវិធី ប៉ុន្តែក្រោយមកភាពរញេរញៃបានកើតទ្បើង បណ្ដាលឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលិស និងក្រុមអ្នកតវ៉ា ខណៈនោះមន្ត្រីប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមបំបែកហ្វូងមនុស្ស ក្នុងគ្រាដែលមនុស្សជាច្រើន បានវាយកម្ទេចបង្អួចហាង និងបង្កឲ្យមានភ្លើងឆេះតូចៗ នៅតាមដងផ្លូវផងដែរ៕

black-man-1black-man-2black-man-3black-man-4black-man-5

https://youtu.be/cCdPK_QOh_g

មតិយោបល់