ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិច យន្តហោះ JetBlue ជួបគ្រោះថ្នាក់ បង្កឲ្យអ្នកដំណើរ២៤នាក់ចូលមន្ទីរពេទ្យ

អាមេរិកៈ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ បានឱ្យដឹងថាអ្នកដំណើរយ៉ាងហោចណាស់ ២២ នាក់ និងសមាជិកនាវិកពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយដើម្បីពិនិត្យ និងការវាយតម្លៃសុខភាពបន្ទាប់ពីការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue បានជួបប្រទះចលាចលលំបាក “ខ្យល់កន្ត្រាក់” មួយ នៅល្ងាចថ្ងៃព្រហស្បតិ៍។នេះបើយោតតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃ ទី ១៣ ខែ សីហា ឆ្នាំ ២០១៦។

អ្នកនាំពាក្យក្រុមហ៊ុន លោកស្រី Katherine McMillanបាននិយាយថា ជើងហោះហើរ JetBlue ៤២៩ ធ្វើដំណើរដោយយន្តហោះ ប្រភេទ Airbus A320 មួយ រពីទីក្រុងបូស្តុន ទៅ សាក្រាម៉ង់តូ ប៉ុន្តែត្រូវបានបង្វែរទៅទីក្រុង ដាកូតាខាងត្បូងយ៉ាងរហ័ស នៅវេលាម៉ោង 6:30 នាទីរសៀល ម៉ោងក្នុងស្រុកដោយសារតែមានខ្យលកន្ត្រាក់បោកបកខ្លាំង ។ ប្រភេទ A320 នេះអាចផ្ទុកអ្នកដំណើរបានរហូតដល់ទៅ ១៥០ ៕

hqdefault

មតិយោបល់