ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជិះទូកលេងជាមួយសង្សា ត្រូវសត្វស្វាព្រៃខាំ រងរបួស

ព្រះសីហនុ: ជនជាតិបារាំងម្នាក់ ត្រូវសត្វស្វាព្រៃខាំបណ្តាលឲ្យរងរបួស ខណ:ជិះទូកក្តោងជាមួយមិត្តស្រី ទៅលេងលើកោះមួយ ខាងមុខកោះតាង ក្នុងខេត្តព្រះសីហនុ។ បើតាមប្រភពពីប្រជាពលរដ្ឋនៅទីនោះ បានថ្លែងបា្រប់ឲ្យដឹង ថាកាលពីវេលាម៉ោង០៣:២៥នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតទ្បើងបន្ទាប់ពីសត្វស្វា បានខាំ ជនជាតិបារាំងម្នាក់ ឈ្មោះ FABRICE GERMANEAU ភេទប្រុស អាយុ ៤៥ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ដែលជនរងគ្រោះនាំមិត្តស្រី ជាជនជាតិអ៊ីស្រាអែល ឈ្មោះ បារ៉ូកាស អាយុ ៣៣ឆ្នាំ ទៅលេងលើកោះមួយ ខាងមុខកោះតាង។

ក្រោយកើតហេតុ កម្លាំងវរ:ការពារនៅកោះតាង លេខ៣ បានចុះអន្តរាគមន៍ ជួយដឹកជនរងគ្រោះយកទៅសង្គ្រោះលើកោះតាង ហើយអូប័រ របស់កោះសង្សារ ក៍បានចេញទៅដឹកយកមកកាន់ដីគោក ដើម្បីឲ្យគ្រូពេទ្យព្យាបាល។ បច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលរបួស៕

photo_2016-04-21_18-32-37 photo_2016-04-21_18-32-39 photo_2016-04-21_18-32-38

មតិយោបល់