ភ្នំពេញៈ ️នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង ១ និង៣០ នាទីនៅចំណុចផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
️មានករណីហិង្សាដោយចេតនា មកលើសមត្ថកិច្ច កើត ឡើងចំនួនមួយលើបង្កឡើង ដោយជនសង្ស័យ៤ នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបងដុំថ្ម។
️ជនសង្ស័យទី១ ឈ្មោះ ផាន ស្រៀង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះជួលលូប្រាំ។
️ជនសង្ស័យទី២ឈ្មោះ ថាន វិស្រូ អាយុ២៧ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅម្តុំលូប្រាំ។
️ជនសង្ស័យទី៣ឈ្មោះ ចាន់ ចាវ ២៥ ឆ្នាំមុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ ២០០៤ ។
️ជនសង្ស័យទី៤ ឈ្មោះ ផូ ហឿន ភេទប្រុសអាយុ២១ ឆ្នាំមុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ ២០០៤ ។
ចំណែក️ជនរងគ្រោះទី១មានឈ្មោះ លីន ឃឿន ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (រងរបួសបាក់ក្តោងច្រមុះ និងត្រូវរបួសក្បាលពីក្រោយ)
️ជនរងគ្រោះទី២ឈ្មោះ ភួង ចាន់ណា អាយុ២៦ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។
(រងរបួសត្រូវស្មងជើង)
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕







មតិយោបល់