កីឡាករកម្ពុជា ចាន់ រតនា បានចាញ់កីឡាករម្ចាស់ផ្ទះចិន Ma ដោយពិន្ទុ មុននេះបន្តិចនៅកម្មវិធី One Championship នាទីក្រុងម៉ាកាវ។
រតនា ធ្វើបានយ៉ាងល្អនៅទឹកទី១ ដោយវ៉ៃសន្ធប់ និងទាត់ប្រយោលពេញៗដៃគូ។ ប៉ុន្តែឈានដល់ទឹកទី២ រតនា ត្រូវ Ma បោកជាច្រើនដង ពិសេសគឺលើកលើកររួចបោកទាំងកម្រោលលើសង្វៀន។ ឈានដល់ទឹកទី៣ រតនា ហាក់ចាញ់ប្រៀបបន្តិច ដោយម្ចាស់ផ្ទះប្តូរយុទ្ធសាស្ត្រទៅចាប់ក្រៀកវិញម្តង។ ក្បាច់បែបបច្ចឹមប្រទេសនេះ ពិតជាបានផល ដោយរារាំង និងដាក់សម្ពាធឲ្យរតនាយ៉ាងខ្លាំង។ ចប់ការប្រកួតអាជ្ញាកណ្តាលបានផ្តល់ជ័យជម្នះឲ្យ Ma តែម្តង។
មតិយោបល់