ភ្នំពេញ: បច្ចុប្បន្ន iPhone ត្រូវបានគេចាត់ទុកថាជាកំពូលស្មាតហ្វូនមួយដែលមានប្រជាប្រិយភាពជាងគេនៅក្នុងពិភពលោក។ ប៉ុន្តែលោកអ្នកមានធ្លាប់នឹកគិតឆ្ងល់ទេថា ហេតុអ្វីបានជា លោក Steve Jobs ប្រើប្រាស់តួអក្សរ «i» នៅពីមុខឈ្មោះផលិតផលរបស់ខ្លួន ដូចជា iPhone, iPod និង iMac ជាដើម? ដើម្បីបំបាត់ចម្ងល់ យើងនាំគ្នាអានបន្ត៖
នៅឆ្នាំ១៩៩៨ លោក Steve Jobs ក្នុងនាមជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iMac ដែលជាម៉ាស៊ីន Mac ដំបូងបំផុតប្រើតួអក្សរ «i» នៅពីមុខ។ គ្រប់គ្នាដែលបានចូលរួមនៅក្នុងកម្មវិធី មានចម្ងល់យ៉ាងខ្លាំង ទៅលើការប្រើប្រាស់អក្សរនៅខាងមុខ iMac។
ក្រោយពីឈរញញឹមទៅកាន់ភ្ញៀវទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីសម្ពោធន៍ iMac អស់មួយសន្ទុះ លោក Jobs បានលាតត្រដាងភ្លាមៗថា តួអក្សរ «i» នោះគឺមកពីពាក្យ «internet» ហើយការដែលលោកប្រើនៅពីមុខម៉ាស៊ីន Mac នេះគឺលោកចង់បង្ហាញថា ម៉ាស៊ីន Mac នេះមិនមែនតែសម្រាប់ការងាយស្រួលធម្មតាប៉ុណ្ណោះទេ ផ្ទុយទៅវិញគឺវាជាម៉ាស៊ីន Mac ដែលមានមុខងារតភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអ៉ីនធើណែត ហើយតួអក្សរ «i» នេះ ក៏បានប្រើទៅលើផលិតផល និងសេវាកម្មរបស់ Apple ទាំងអស់ដូចជា iPhone, iPod, iTunes, iDevices, iPay, iCar, iWatch ជាដើម។
បិតាស្ថាបនាក្រុមហ៊ុន Apple រូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា តួអក្សរ «i» មិនមែនមានត្រឹមតែពាក្យ internet ប៉ុណ្ណោះទេ វាក៏មកពីពាក្យ «individual, instruct, inform និង inspire»៕
មតិយោបល់