ផ្ទះ ព័ត៌មានអន្តរជាតិ កងទ័ពចិន នឹងច...

កងទ័ពចិន នឹងចាត់វិធានការឆ្លើយតបដ៏សមស្របណាមួយ ដើម្បីបង្ការការផ្ដាច់ខ្លួនរបស់កោះតៃវ៉ាន់

0

ចិន: រដ្ឋមន្ត្រីការពារជាតិក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យោធាចិន នឹងចាត់វិធានការដើម្បីរារាំងនូវការប៉ុនប៉ងផ្ដាច់ខ្លួនរបស់តៃវ៉ាន់ បន្ទាប់ពីកោះមួយនេះ មានបំណងចង់បានឯករាជ្យ ស្របពេលដែលក្រុងប៉េកាំង នៅតែបន្តការអះអាងថាជាដែនដីរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

ក្រុងប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មនាពេលថ្មីៗរបស់អាមេរិក លើកងយោធាខ្លួន ដែលជាចំណុចមួយ បានធ្វើឲ្យមានភាពតានខ្លាំងទ្បើងនូវទំនាក់ទំនង ជាមួយក្រុងវ៉ាស៊ីនតោន ក្នុងនោះក៏រួមបញ្ចូលទាំងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់ ក៏ដូចជាការសម្ញែងសាច់ដុំធោយាកាន់តែខ្លាំងក្លា រវាងតៃវ៉ាន់ និងចិន នៅសមុទ្រចិនខាងត្បូងផងដែរ។

កាលពីថ្ងៃច័ន្ទអាមេរិក បានបញ្ជូននាវាចម្បាំងពីរគ្រឿង ឆ្លងកាត់ចូលច្រកសមុទ្រកោះតៃវ៉ាន់ នៅក្នុងប្រតិបត្តិការហ្វឹកហ្វឺនលើកទី២ នាឆ្នាំនេះ ហើយវាក៏ជាសកម្មភាពថ្មីមួយ ដែលបានធ្វើឡើងដោយសេតវិមាន ក្នុងគោលបំណងដើម្បីគាំទ្រដល់លទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បាននិយាយនៅឯពិធីបើកវេទិកា Xiangshan ក្នុងទីក្រុងប៉េកាំងថា «បញ្ហាតៃវ៉ាន់ គឺទាក់ទងទៅនឹងអធិបតេយ្យភាព ក៏ដូចជាបូរណភាពដែនដីរបស់ចិន ដែលនាំឲ្យប៉ះដល់ផលប្រយោជន៍ស្នូលរបស់ប្រទេស» ។

ដោយលោកបន្តថា ក្នុងករណីនេះ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ការប្រឈមនឹងបញ្ហាបាតុកម្មម្តងហើយម្តងទៀត ហើយប្រសិនបើមាននរណាម្នាក់ ព្យាយាមបំបែកតៃវ៉ាន់ចេញពីចិននោះ កងទ័ពរបស់ខ្លួន នឹងចាត់វិធានការឆ្លើយតប ទៅតាមលក្ខខណ្ឌដល់សមស្របណាមួយ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.