ស៊ុតមាន់ គឺជាអាហារមួយប្រភេទដែលគេនិយមប្រើប្រាស់ធ្វើជាអាហារពេលព្រឹកស្ទើរតែរៀងរាល់ថ្ងៃ ព្រោះវាងាយស្រួលក្នុងការចម្អិន ហើយមានសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយត្រូវការចាំបាច់។ ក៏ប៉ុន្តែ មានមនុស្សជាច្រើនតែងតែនិយាយថា ការទទួលទានស៊ុតមាន់ មួយថ្ងៃមួយគ្រាប់ក្នុងពេលមានគភ៌ អាចធ្វើឲ្យកូនកើតមកមានភាពឆ្លាតវៃ។ តើការយល់ឃើញបែបនេះជាការពិតដែរឬទេ?
បើយោងតាមលោកវេជ្ជបណ្ឌិត Hong Hong Son បានពន្យល់ថា ស៊ុតមាន់ មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា អូមេហ្គា-៣, ខូលីន(choline), ស័ង្កសី, លូទីន(lutein) និងហ្វូលិក(folate) ដែលអាចជួយកសាងប្រព័ន្ធសរសៃប្រសាទឲ្យមានសុខភាពល្អ និងបង្ការភាពមិនប្រក្រតីនៃខួរក្បាល។ ក្នុងនោះសារធាតុ ខូលីន(choline) ត្រូវបានគេរកឃើញថា អាចជួយឲ្យកុមារមានការចង់ចាំបានល្អ។
លោកវេជ្ជបណ្ឌិត Son មានបន្ថែមទៀតថា ការទទួលទានស៊ុតមាន់ រៀងរាល់ថ្ងៃធ្វើឲ្យកូនកើតមកឆ្លាតវៃ មិនមែនជាគំនិតត្រឹមត្រូវនោះឡើយ។ ប៉ុន្តែ ស៊ុតមាន់ផ្ទុកប្រូតេអ៊ីនជាច្រើន ដែលអាចជួយជំរុញដល់ការអភិវឌ្ឍនៃទារកក្នុងផ្ទៃ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះការបរិភោគស៊ុតមាន់ ក្នុងបរិមាណបានគ្រប់គ្រាន់ ពិតជាមានអត្ថប្រយោជន៍ខ្លាំងបំផុត។
អ្វីដែលពិសេសជាងនេះទៅទៀត គឺការទទួលទានស៊ុតមាន់ អាចជួយបំពេញបន្ថែមនៃបរិមាណវីតាមីន D ដែលអាចជួយឲ្យស្ត្រីរួចផុតពីហានិភ័យនៃជំងឺក្រឡាភ្លើង ទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើម ដែលអាចឆ្លងទៅកាន់ទារកទើបនឹងកើត។
ស្ត្រីមានគភ៌គួរបរិភោគស៊ុតស្ងោរឲ្យបាន ១ទៅ២គ្រាប់ក្នុងមួយថ្ងៃ ដើម្បីរក្សាជាតិខ្លាញ់ឆ្អែតនៅក្នុងខ្លួន (តែសម្រាប់អ្នកដែលមានកូឡេស្តេរ៉ុលខ្ពស់ ហាមបរិភោគស៊ុតក្រហម)។
ទោះជាយ៉ាងណាស្ត្រីមានគភ៌ទាំងឡាយ គួរតែជៀសវាងបរិភោគស៊ុតឆៅ ព្រោះវាអាចបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សេងៗដោយមិនដឹងខ្លួន៕
ប្រភពៈsoha
មតិយោបល់