ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុននឹងវិវត្ដន៍មីស៊ីលថ្មីទំនើបជាងមុន ខណៈដែលភាពតានតឹងចេះតែកើនឡើងជាមួយចិន

ជប៉ុន: តាមរបាយការណ៍មួយបានឱ្យដឹងកាលពីថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន​នឹង​ធ្វើការអភិវឌ្ឍមីស៊ីលទំនើបជាងមុន ដែលវាអាចបាញ់ចេញពីដីទៅដែនសមុទ្រ ដែលជាផ្នែកមួយ​នៃផែនការ​ថ្មី​ដើម្បីបង្កើនការពារជាតិរបស់ខ្លួន នៅប្រជុំកោះភាគខាងត្បូង ខណៈដែលភាពតានតឹងចេះតែកើនឡើងជា​មួយ​ចិន​ នៅជម្លោះសមុទ្រចិនខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៤ សីហា ឆ្នាំ២០១៦។

ប្រទេសទាំងពីរនេះ ត្រូវបានចាក់សោនៅក្នុងជម្លោះនៅលើកូនកោះ (ទុកកោះចោលទាំងចិននិង​ជប៉ុនមិន​ទាន់​អាចកាន់កាប់បាន) គ្មានមនុស្សរស់ នៅដែលគេស្គាល់​ថា កោះ Senkaku នៅក្នុងប្រទេសជប៉ុន និងកោះ Diaoyu នៅក្នុងប្រទេសចិន។

របាយការណ៍នេះបានកើតឡើង បន្ទាប់ពីការតវ៉ាម្តងហើយម្តងទៀតដោយមន្រ្តីក្រសួងការបរទេសរបស់​ប្រទេសជប៉ុន នៅលើអ្វីដែលទីក្រុងតូក្យូបានហៅ “ការរំលោភបំពាន” ដោយនាវាចិនជាច្រើនគ្រឿង ​បាន​ចូលមកក្នុងដែនទឹកនិងកោះថ្ម ដែលជប៉ុនកំពុងតែកាន់កាប់។

សូមបញ្ជាក់ថា ទីក្រុងតូក្យូបានគ្រោងដាក់ពង្រាយអាវុធមីស៊ីលនេះ ដែលត្រូវបានរាយការណ៍ថា នឹងមាន​ចម្ងាយ ៣០០គីឡូម៉ែត្រ ស្មើនឹង ១៩០ម៉ាយល៍ នៅលើកោះ ដូចជា Miyako នៅក្នុងខេត្តអូគីណាវ៉ា។ ដោយឡែក មន្រ្តីនៅក្រសួងការពារជាតិជប៉ុន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

Japan missileJapan to develop missile

មតិយោបល់