ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោក ជំរុញឲ្យបណ្ដាប្រទេសទាំងអស់ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា តាមរយៈការបង្កើនប្រសិទ្ធភាពខ្យល់អុកស៊ីសែន ដែលស្តុកទុកក្នុងបំពង់

ហ្សឺណែល: អង្គការសុខភាពពិភពលោក កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យប្រទេសទាំងអស់ ត្រៀមសម្រាប់ការថែទាំអ្នកជំងឺ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារវីរុសឆ្លងកូរ៉ូណា ឬ COVID-19 អាចឈានទៅរកការស្លាប់ ដោយសារចរន្តអុកស៊ីសែន ដែលស្តុកទុកក្នុងបំពង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារសុខាភិបាល UN ក៏បានសង្កត់ធ្ងន់ផងដែរ នៅក្នុងរបាយការណ៍ ជុំវិញស្ថានភាពចុងក្រោយស្តីពី COVID-19 ថា « ការព្យាបាលដោយអុកស៊ីសែន គឺជាអន្តរាគមន៍ព្យាបាលដ៏សំខាន់ សម្រាប់អ្នកជំងឺ ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយសារវីរុសកូរ៉ូណា»។

របាយការណ៍នេះ បានឲ្យដឹងទៀតថា «ប្រទេសទាំងអស់គួរតែធ្វើការ ដើម្បីបង្កើនប្រសិទ្ធភាព នៃចរន្តអុកស៊ីសែន និងប្រព័ន្ធអុកស៊ីសែន»៕

មតិយោបល់