ស៊ែប៊ី: ប្រធានាធិបតីចិនលោក ស៊ីជីនពីង បានសម្តែងការគោរពចំពោះទុក្ករបុគ្គលជនជាតិចិន ដែលត្រូវបានសម្លាប់នៅ ក្នុងការទម្លាក់គ្រាប់បែករបស់អង្គការអូតង់នៃអតីតស្ថានទូតចិននៅសាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវីនៅខែឧសភា ឆ្នាំ១៩៩៩ បន្ទាប់ពីបានមក ដល់កាលពីថ្ងៃសុក្រសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋទៅប្រទេសស៊ែប៊ី។
នេះជាព្រឹត្តិការណ៍ជាសាធារណៈលើកដំបូងនៃដំណើរទស្សនកិច្ចនោះ លោកស៊ីនិងប្រពន្ធរបស់គាត់លោកស្រី Peng Liyuan បានចូលរួមជា មួយលោក Tomislav Nikolic ប្រធានាធិបតីស៊ែប៊ី, សមាជិករដ្ឋសភាលោកស្រី Maja Gojkovic, នាយករដ្ឋមន្រ្តី លក Aleksandar Vucic និងសមាជិកគណៈរដ្ឋមន្រ្តីដទៃទៀត បានបួងសួងគោរពទៅទុក្ករបុគ្គលជនជាតិរូបនេះ។
មេដឹកនាំប្រទេសទាំងពីរបានដាក់កម្រងផ្កាដើម្បីឧទ្ទិសដំឡើងឋានៈថ្មីមួយនៅលើតំបន់ដែលជាកន្លែងដែលស្ថានទូតបានបំផ្លាញនៅពេលដែលបានឈរនេះ។ ដោយបានឆ្លាក់ឈ្មោះជាមួយនឹងការគោរពដល់ទុក្ករបុគ្គល ស្រឡាញ់សន្តិភាព នេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលចិន កាលពីថ្ងៃសុក្រ។
ជនរងគ្រោះទាំងបីនាក់ ដែលបានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកគឺសុទ្ធតែជាអ្នកកាសែត ក្នុងនោះរួមមាន លោក Shao Yunhuan ទីភ្នាក់ងារស៊ីនហួរ និងលោកស្រី Xu Xinghu និងលោកស្រី Zhu Ying ដែលជាប្រពន្ធរបស់គាត់ ដែលបានបម្រើការងារនៅកាសែតប្រចាំថ្ងៃ Guangming ។
ប្រធានាធិបតីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាថា ប្រទេសចិននិងប្រទេសស៊ែប៊ីនឹងរួមដៃគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍនិងសន្តិភាព។ លោកស៊ីបាន ប្រាប់ម្ចាស់ផ្ទះ (ស៊ែប៊ី) ថា លោកបានសម្លឹងមើលចុះនៅទន្លេលោកមានអារម្មណ៍ថា ដូចជាការមើលឃើញជាប្រវត្តិសាស្រ្តរយៈពេលវែងរបស់ ប្រជាជនស៊ែប៊ី។
សូមជម្រាបថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៩៩ កងកម្លាំងណាតូដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារដោយមីស៊ីលទៅ លើស្ថានទូតចិនក្នុងទីក្រុង Belgrade ដែលបានបណ្តាលឲ្យអ្នកកាសែតបីនាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសហើយអគារស្ថានទូតបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕
មតិយោបល់