ភ្នំពេញៈ ប៉ូលិស FBI សហរដ្ឋអាមេរិក បានសហការជាមួយប៉ូលិសអន្តោប្រវេសន៍កម្ពុជា ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ជាប់ពាក់ព័ន្ធបទល្មើសអនាចារនៅអាមេរិក ហើយបានរត់គេចមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ប្រភពពីសមត្ថកិច្ចបានថ្លែងបា្រប់ឲ្យដឹងថា ការចាប់ខ្លួនបុរសជនជាតិនេះ ធ្វើឡើងនៅផ្ទះ១៦E1 ផ្លូវ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
ជនជាតិអាមេរិកដែលចាប់ខ្លួនមានឈ្មោះ Eric David Erdnann មានអាយុ៤៤ឆ្នាំ។ បុរសរូបនេះ ត្រូវបានអាជ្ញាធរអាមេរិក ហាមមិនឲ្យចេញពីសហរដ្ឋអាមេរិក ដោយពាក់ព័ន្ធការប្រព្រឹត្តអំពើអនាចារ ប៉ុន្តែគាត់បានលួចរត់គេចពីអាមេរិក មកលាក់ខ្លួននៅកម្ពុជា៕
មតិយោបល់