ព័ត៌មានជាតិ

ហ៊ានខ្លាំងពេក! មន្ដ្រីនគរបាលម្នាក់ ថតកាំភ្លើងវែងខ្លី២ដើម បង្ហោះសំញ៉ែងតាមFacebook ត្រូវបានចាប់ខ្លួន!

កំពង់ចាម: មន្ដ្រីនគរបាលម្នាក់ ថតកាំភ្លើងវែងខ្លី២ដើមក្នុងរថយន្ដម៉ាកRANGE ROVER បង្ហោះសំញ៉ែងតាមFacebook ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ការឃាតខ្លួននេះសមត្ថកិច្ចដកហូតបានកាំភ្លើងAK១ដើម និងកាំភ្លើងខ្លី១ដើមគ្រាប់មានគ្រាប់ចំនួន៦គ្រាប់ និងរថយន្ដមួយគ្រឿងម៉ាកRANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2U-0199 ហើយពេលនេះករណីខាងលើកំពុងស្ថិតក្នុងការសាកសួររបស់សមត្ថកិច្ច៕

មតិយោបល់