បុរសប្រៀបដូចជាសត្វប្រមាញ់ដែលកំពុងតែសំឡឹងមើលសត្វម្រឹកដើម្បីចាប់ជាចំណី គឺប្រៀបដូចជាមនុស្សប្រុសដែលកំពុងតែព្យាយាមចែចង់មនុស្សស្រីដូច្នោះដែរ។ យ៉ាងណាមិញមានបុរសជាច្រើនខំប្រឹងនិយាយពាក្យលួងលោមយ៉ាងផ្អែល្ហែម ដើម្បីឲ្យនារីម្នាក់នោះឆ្លើយតបចម្លើយពាក្យវិជ្ជមានមកខ្លួនវិញ រហូតដល់មានអ្នកខ្លះបានរៀបចំគំរោងជាមុនទៀតផង។ គំរោងការដែលមនុស្សប្រុសចង់ធ្វើនោះគឺ ការណាត់ជួបញ៉ាំអាហារជាមួយនឹងមនុស្សដែលខ្លួនកំពុងតែតាមស្រឡាញ់។ ទន្ទឹមនឹងនេះផលដែរមនុស្សស្រីមិនគួរឆាប់ជឿបុរសងាយៗនោះទេ គួរតែស្វែងយល់ពីអត្តចរិកមួយចំនួនរបស់មនុស្សឲ្យបានយូរបន្តិចទើបជាការប្រសើរ។ ខាងក្រោមនេះជាអត្តចរិករបស់បុរសដែលតែងតែបង្ហាញនៅពេលដែលបានណាត់ជួបញ៉ាំអាហារពេលល្ងាចជាមួយគ្នា។
១. សុភាពនារីគ្រប់រូបត្រូវស្វែងយល់ថា តើបុរសម្នាក់នោះមានសមត្ថភាពបំពេញនូវអ្វីៗគ្រប់យ៉ាងតាមតំរូវការរបស់អ្នកដែរ ឬទេ? ក្នុងថ្ងៃជួបគ្នាដំបូងអ្នកមិនគួរនិយាយអំពីគំរោងរៀចអាពាហ៍ពិពាហ៍របស់អ្នកនោះទេ ព្រោះនេះគ្រាន់តែជាការចាប់ផ្តើមដំបូងតែប៉ុណ្ណោះ។ ប្រសិនបើគាត់គ្មានបំណង និងចំណាយអ្វីៗសម្រាប់អាហារពេលល្ងាចជាមួយអ្នកទេ វារឹតតែអាក្រក់ទៅទៀត ជាពិសេសបើគាត់មានចិត្តកំរិសដោយឆ្លើយដោះសារថា ភ្លេចយកកាបូបលុយមក នោះអាចបង្ហាញថា គាត់មិនសូវយកចិត្តទុកដាក់ព្រមទាំងមិនខ្វាយខ្វាយអំពីគ្រួសាររបស់អ្នកប៉ុន្មាននោះឡើយ។
២. ប្រសិនបើបុរសនោះមានចរិកសុភាពរាបសារ, ចេះផ្តល់តម្លៃឲ្យអ្នកតាំងពីជួបគ្នាគ្រាដំបូង, ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងមិនចំពោះតែការញ៉ាំអាហារពេលល្ងាចជាមួយអ្នក ជាពិសេសគឺការយកចិត្តទុកដាក់ចំពោះគ្រួសាររបស់អ្នកតែម្តង នោះមានន័យថាគាត់គឺជាបុរសដ៏ល្អមួយរូបដែលអ្នកអាចពឹងពាក់ទៅថ្ងៃក្រោយបាន៕
មតិយោបល់