ភ្នំពេញ:នៅព្រឹកថ្ងៃទី២២ ខែមេសានេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ បើកកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈចំនួនបី ដូចខាងក្រោម ៖
១. សេចក្ដីព្រាងច្បាប់ស្ដីពីយុត្តិធម៌ អនីតិជន
២. សេចក្ដីព្រាងផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣
៣. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពី គណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រីស្ដីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ៕
អង្គប្រជុំនេះ នឹងត្រូវចាប់ផ្តើមនៅម៉ោង ៨:៣០ព្រឹក នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព ) រាជធានីភ្នំពេញ៕
មតិយោបល់