ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយឧត្តមសេនីយ៍ សុខ ផល ៖ សមត្ថកិច្ចបង្កើតគណកម្មការអង្កេតរឿងវៀតណាម ចូលជីករ៉ែ នៅស្រុកអូរយ៉ាដាវ

រតនគិរីៈ ក្រោយពីសារព័ត៌មាន Post News បានចុះផ្សាយរឿងរសើបមួយក្រោមចំណងជើងថា “ប្រធាននគរបាលអន្តោរប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ រងការចោទថា អនុញាតឲ្យវៀតណាម ស្នាក់នៅជីករ៉ែ” ហើយនោះនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានប្រតិកម្ម។ ប្រតិកម្ម ក៏ព្រោះតែ លោកបញ្ជាកម្លាំងឲ្យបង្កើតគណកម្មការចុះអង្កេតរឿងមួយនេះ។

ថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី១៥ សីហានេះ នាយឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា សមត្ថកិច្ចកំពុងបង្កើតគណកម្មការចុះអង្កេតរឿងវៀតណាមចូលមកស្នាក់នៅផ្ទះលោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ប៉ុន្តែលោកមិនលម្អិតពីចំណាត់ការយ៉ាងនោះទេ។

សូមបញ្ជាក់ថា ជនជាតិវៀតណាម៥នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរីចាប់ខ្លួន កាលពីកន្លងទៅ ដោយចោទថា លួចចូលមកជីករ៉ែដោយខុសច្បាប់នៅស្រុកអូរយ៉ាដាវ ។

អាជា្ញធខេត្តរតនគិរីបានប្រាប់ថា ក្រោយពីទទួលព័ត៌មានពីសកម្មភាពជនជាតិវៀតណាមចូលមកជីករ៉ែ នៅខេត្តរតនគិរីហើយនោះ កម្លាំងចម្រុះមានទាំងនគរបាល និងអាវុធហត្ថ ក៏បានបើកប្រតិបត្តិការមួយនេះ រហូតឈានដល់ការឡោមព័ទ្ធទីតាំងដែលវៀតណាមស្នាក់នៅនោះគឺផ្ទះលោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សមត្ថកិច្ចបានប្រាប់ថា ជនជាតិវៀតណាមដែលឃាត់ខ្លួនទាំង៥នាក់មាន ទី១-ឈ្មោះ ឡេ វ៉ាន់គឿង អាយុ៥២ឆ្នាំ មានស្រុកកំណើតក្រុងថាញ់វៀន ខេត្តញ៉ៃវៀន ទី២-ឈ្មោះ ឡា ឌឹកតាំង អាយុ២២ឆ្នាំ មានទីលំនៅភូមិជាង ឃុំទៀនញឹង ស្រុកឃឿងទុន ខេត្តថាញ់ហ៊ ទី៣-ឈ្មោះ វៀង ទន់ឌឹក អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំហ៊ជុំ ស្រុកដុងហ៊ី ខេត្តថាញ់វៀន ទី៤-ឈ្មោះ ចិន ម៉ីង៉ង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតូហាយ ឃុំហ៊ីជីញ ស្រុកដុងហ៊ី ខេត្តញ៉ៃវៀន និងទី៥-ឈ្មោះ វ៉ី ថាញ់ដាយ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិថូនដាក់ថាញ់ ឃុំណាមទន់ ក្រុងណូ ខេត្តដាក់ណុង។ បន្ថែមពីសមត្ថកិច្ចក៍បានដកហូត ម៉ាស៊ីភ្លើងធំ១គ្រឿង ម៉ូទ័របូមទឹក២គ្រឿង រថយន្តឡង់គ្រីស័រ១គ្រឿង និងឧបករណ៍សំរាប់ជីករ៉ែ មួយចំនួនទៀត។

បើតាមប្រភពបានប្រាប់ថា សកម្មភាពជីករ៉ែនេះបានប្រព្រិត្តិទៅរយៈពេលយូរថ្ងៃមកហើយ ប៉ុន្តែចំណាត់ការហាក់មិនមានប្រសិទ្ធិភាព ។

ប្រភពបានបញ្ជាក់ថា សកម្មភាពជីករ៉ែដោយជនជាតិវៀមណាមនេះ គឺសង្ស័យមានការពាក់ព័ន្ធនិងលោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវនិងកូនចៅឧកញ៉ា ទ្រី ភាព ។ ទោះជាបែបណាករណីនេះ លោក ឡុង រុក្ខា និង ឧកញ៉ា ទ្រី ភាព។ យ៉ាងណាក៏ដោយ Post News មិនទាន់អាចទំនាក់ទំនងបាននៅឡើយទេ៕

https://youtu.be/lHvuCg-z-l8

photo_2016-08-13_22-38-57photo_2016-08-13_22-39-01photo_2016-08-13_22-39-13photo_2016-08-13_22-39-25photo_2016-08-13_22-39-37photo_2016-08-13_22-39-44photo_2016-08-13_22-39-54photo_2016-08-13_22-39-57photo_2016-08-13_22-40-11

មតិយោបល់