ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូឆ្លងផ្លូវរេចង្កូតចូលឡាន បណ្ដាលឲ្យរងរបួសធ្ងន់

ព្រៃវែង: វេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ មានរថយន្ដ ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ផ្លាកលេខ កំពង់ចាម 3A-7042 របស់ក្រុមហ៊ុន តារា ធី.ស៊ី ហ្គាស បើកបរដោយឈ្មោះ យឹម សុភាព ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិព្រែកផ្ដៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មកពីទិសខាងកើតដល់ចំណុចចន្លោះគីឡូម៉ែតលេខ៨៨-៨៩ មានម៉ូតូ ០១គ្រឿង ម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BI-2461 បើកបរដោយឈ្មោះ ងុយ សំនិត ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកឆ្លងផ្លូវរ៉េចង្កូតចូលឡានបណ្ដាលឲ្យរងរបួសធ្ងន់ រីឯម៉ូតូខូចខាតមួយកំណាត់មុខ។ ចំណែកអ្នករងរបួសត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក។

ក្រោយពីកើតហេតុរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក៕

មតិយោបល់