ភ្នំពេញ: ថ្លែងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា សមាជិកសភា បក្សប្រឆាំងមិនដែលអានរដ្ឋធម្មនុញ្ញឲ្យចប់នោះទេ។ សម្តេចតេជោបានមានប្រសាស៍បែបនេះ នៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។
សម្តេចបានមានប្រសាស៍ទៀតថា “ពួកហ្នឹង អានរដ្ឋធម្មនុញ្ញមិនដែលចប់ទេ គេនិយាយពីអភ័យឯកសិទ្ធិ សមាជិកសភា តែគេមិនមើលឃើញឃ្លាបន្តទៀត ដែលថាបន្ត ” លើកលែងតែ….. ។
សម្តេចបានមានប្រសាស៍បែបនេះ គឺសំដៅទៅលើ លោក អ៊ុំ សំអាន សមាជិកសភាបក្សសង្គ្រោះជាតិ ទាក់ទងទៅនឹងការចាប់ឃុំខ្លួន ពាក់ពន្ធ័ទៅនឹងការប្រើបា្រស់ផែនទី ក្លែងក្លាយ៕
មតិយោបល់