ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងរកវិធីទប់ស្កាត់ ការបាក់ទំនប់វារីអគ្គិសនី ដោយសារគ្រោះធម្មជាតិ

រ៉ង់ហ្គូន: រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា កំពុងតែស្វែងរកដំណោះស្រាយភ្លាមៗដើម្បីកាត់បន្ថយហានិភ័យ នៃការបាក់ទំនប់វារីអគ្គិសនី នៅរដ្ឋ Chin ដោយសារតែកាលពីឆ្នាំមុននេះ មានការបាក់ដីកើតឡើងនៅតំបន់ក្បែរនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។

រដ្ឋាភិបាលមីយ៉ាន់ម៉ាពេលនេះ កំពុងតែរៀបចំគម្រោងក្នុងការកសាងទំនប់បណ្តោះអាសន្ន ឲ្យបានក្នុងរយ:ពេល ២សប្តាហ៍ នៅកន្លែងដែលមានទំនប់ធម្មជាតិដើម្បីរំដោះហានិភ័យ ចំពោះមុខសិន។

បន្ថែមពីនេះទៀត អ្នកជំនាញបានប្រាប់ឲ្យរដ្ឋាភិបាលធ្វើការបង្ហូរទឹកចេញពីទំនប់ឲ្យបានសមរម្យ ហើយទើបចាប់ផ្តើមកសាងជើងទំនប់ទាំងសងខាង នៅតាមដងទន្លេ Nayinzaya នោះ។

គួរបញ្ជាក់ថា ការបាក់ដីដ៏អាក្រក់បានកើតឡើងនៅរដ្ឋ Chin កាលពីឆ្នាំ២០១៥ ដែលកំពុងតែបង្ក ការគំរាមកំហែងយ៉ាងខ្លាំងដល់ទំនប់វារីអគ្គិសនី ដ៏ធំមួយនៅទីនោះ។ អ្វីដែលសំខាន់គឺអាយុជីវិត ប្រជាជនដែលរស់នៅក្បែរនោះ នឹងទទួលរងការវិនាសប្រសិនបើមានការហេតុការណ៍អាក្រក់ ណាមួយដែលកើតឡើងជាយកថាហេតុនោះ៕

photo_2016-04-22_09-36-06 photo_2016-04-22_09-36-06 (2)

មតិយោបល់