ជប៉ុន: គ្រោះថ្នាក់រញ្ជួយដីមួយបានអង្រួនអគារយ៉ាងខ្លាំងបំផុត នៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ ប៉ុន្តែមិនមានគ្រោះថ្នាក់រលកយក្សស៊ូណាមិនោះទេ និងមិនទាន់មានរបាយការណ៍ជាបន្ទាន់នៃការរងរបួសឬការខូចខាត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៥ សីហា ឆ្នាំ២០១៦នេះ។
គ្រោះរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រនេះដែលមានទីតាំងស្ថិតនៅក្រោមសមុទ្រនៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសជប៉ុន ដែលវានៅមិនឆ្ងាយពីតំបន់បណ្តាញនៃការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ នៅក្នុងឆ្នាំ២០១១ ដែលបានប៉ះដោយសាររលកយក្សស៊ូណាមិទ្រង់ទ្រាយធំ ហើយបានឆក់យកជីវិតមនុស្សជិត ២០.០០០នាក់។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីជារឿងធម្មតាទៅហើយនៅប្រទេសជប៉ុន នៃតំបន់រញ្ជួយដីច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅជប៉ុនមានប្រហែល ២០ភាគរយនៃគ្រោះរញ្ជួយដីរបស់ពិភពលោកនៃកម្រិត ៦រ៉ិចទ័រ ឬខ្ពស់ជាងនេះ៕
មតិយោបល់