ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋស្រីលង្កាកន្លះលានាក់ កំពុងរងផលប៉ះដោយគ្រោះទឹកជំនន់

ស្រីលង្កាៈ ក្រុមសង្គ្រោះបន្ទាន់ នៅថ្ងៃអាទិត្យនេះ បានធ្វើសកម្មភាពផ្ដល់ជំនួយ ទៅកាន់ពលរដ្ឋកន្លះលាននាក់ ដែលបានជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីរងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដីដ៏អាក្រក់ ដោយបានសម្លាប់មនុស្ស ១២៧ នាក់ ខណៈដែលជាច្រើននាក់ទៀត កំពុងបាត់ខ្លួននៅភាគខាងត្បូង និងខាងលិចប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៧។

គ្រោះទឹកជំនន់នេះ បានថយស្រក នៅតំបន់មួយចំនួន បន្ទាប់ពីទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយមកទល់ពេលនេះ អាជ្ញាធរកំពុងធ្វើការផ្ដល់ជំនួយ ទៅកាន់ជនរងគ្រោះនៅទីនោះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Rajitha Senaratne បានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះ ភូមិជាច្រើន កំពុងបន្តស្ថិតក្រោមទឹកនៅទ្បើយទេ ដោយក្រុមគ្រូពេទ្យ ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីទប់ស្កាត់ជំងឺនានា ៕

មតិយោបល់