ព្រៃវែងៈ បុរសវយ័ចំណាស់ម្នាក់ បានស្លាប់គួរឲ្យអាណិត ខណៈអ៊ុំទូក ទៅនេសាទត្រី ពេលយប់បណ្ដាលឲ្យ ខ្យល់គរ ធ្លាក់ពីលើទូកលង់ ស្លាប់តែម្នាក់ឯង ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២០ និង១០នាទី យប់ថ្ងៃទី ១៥ ខែ០៨ ឆ្នាំ២០១៦ នៅចំនុចបឹងទួលផ្សោត ស្ថិតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ប្រភពពីសមត្ថកិច្ច បានឲ្យអ្នកយកពត៌មាន យើងដឹងថា ជនរងគ្រោះឈ្មោះ សំ ម៉ាត់ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រែកចាម ឃុំបន្លិច ប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ បានអ៊ុមទូកទៅមើល បូមដាក់ត្រី នៅត្រង់ចំណុច បឹងកើតហេតុ ខណៈនោះ ជនរងគ្រោះទំនងជាខ្យល់គរ បានធ្លាក់ពីលើទូក ក៏លង់ទឹកស្លាប់តែម្ដងទៅ ក្រោយពេល កើតហេតុ អ្នកភូមិបានទៅជួយស្រង់ សពជនរងគ្រោះ យកមកផ្ទះដើម្បី ធ្វើបុណ្យតាមប្រពៃណី ឯសមត្ថកិច្ចក៏បានធ្វើការ ពិនិត្យផងដែរ ហើយបញ្ជូនសាកសពទៅឲ្យគ្រុម យកមកធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់