ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយរូបភាព iPhone 7 Plus ពណ៌ Rose Gold និងមានកាមេរ៉ាភ្លោះ

អាមេរិក៖ ព័ត៌មានជាច្រើនទាក់ទងនឹង iPhone ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងថា ជា iPhone 7 នោះ បានលេចឮ​ជា​បន្តបន្ទាប់នៅលើប្រព័ន្ធអនឡាញ ជាក់ស្ដែងនៅពេលនេះ ប្រភពព័ត៌មានបានបង្ហោះរូបភាព​ iPhone 7 Plus បំពាក់​កាមេរ៉ា​ភ្លោះ និងមានពណ៌ Rose Gold។

ក្រៅពី​រក្សានៅក្នុងទម្រង់រូបរាងដូចដើម iPhone 7 Plus ត្រូវបានគេចាប់អារម្មណ៍ឃើញថា មានកាមេរ៉ាភ្លោះ ​និងមើល​ទៅ​ដូចជា​ស្ដើងជាងម៉ូដែលមុនៗបន្តិច ខណ:ដែលព័ត៌មានស្ដីពីការបរិច្ឆេទត្រូវបាន​បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៧ ខែ​កញ្ញា។

គួរបញ្ជាក់ផងដែរថា នៅមុននេះមានព័ត៌មានលេចឮមកថា iPhone ថ្មី មាន ៣ម៉ូដែលគឺ iPhone 7, 7 Plus និង 7 Pro ប៉ុន្តែ 7 Pro ប្រហែលជាមិនបង្ហាញខ្លួននៅក្នុងឆ្នាំនេះនោះទេ ខណ:ដែល iPhone 7 Plus ទំនងជាមាន​ RAM ទំហំ 3GB៕

iPhone 7 Plus color Rose Gold

មតិយោបល់