ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រញ្ជួយដីនៅភាគខាងត្បូងប្រទេសប៉េរូ សម្លាប់មនុស្ស ៩នាក់

ប៉េរូៈ វិទ្យាស្ថានការពារស៊ីវិលនៃប្រទេស បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ និងមួយចំនួនទៀតមិនទាន់ច្បាស់ ត្រូវបានរងរបួស បន្ទាប់ពីការរញ្ជួយដី កម្រិត ៥,២ រ៉ិចទ័រ នៅភាគខាងត្បូងតំបន់ Andean ក្នុងទីក្រុង Areguipa ប្រទេសប៉េរូ កាលល្ងាចថ្ងៃអាទិត្យ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

អាជ្ញាធរបាននិយាយថា ៦នាក់បានស្លាប់ នៅស្រុក Yanque និងបីនាក់ផ្សេងទៀតស្លាប់ ក្នុងស្រុក Achoma ដែលស្ថិតនៅក្នុងខេត្ត Caylloma ។

យ៉ាងណាមិញចំនួនអ្នកស្លាប់ អាចនឹងកើនឡើង ខណៈការខូចខាតនៅមិនទាន់ដឹង នៅក្នុងភូមិ ដាច់ស្រយាលក្បែរស្រុក Coporaque Caylloma, Ichupampa, Chivay និង Maca ប្រហែល ១០០០ គីឡូម៉ែត្រពីទីក្រុង Lima ។

វិទ្យាស្ថានភូមិសាស្ត្ររបស់ប្រទេសប៉េរូ (IGP) បាននិយាយថា ការរញ្ជួយដីនេះ បានកើតឡើងនៅម៉ោង ប្រហែល ៩ និង៥៨ នាទីយប់ ( ម៉ោងក្នុងស្រុក) ដោយមានជម្រៅពី ៨ ដល់ ១០ គីឡូម៉ែត្រទៅភាគអាគ្នេយ៍ នៃទីក្រុង Chivay ។

ប្រធានាធិបតីប៉េរូ លោក Pedro Pablo Kuczynski បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជំនួយជួយ សង្គ្រោះ ត្រូវបញ្ជូនទៅទីក្រុង Areguipa សម្រាប់ថែទាំអ្នករបួស ៦០នាក់ និង ១២៩ នាក់ទៀតរងផលប៉ះ ពាល់៕

earthquake​ peru killing eight

មតិយោបល់