ភ្នំពេញៈ រថយន្តមួយគ្រឿង នីសាន់មួយបាំងកន្លះ បើកក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវបំបែកជាបួន ក៏បានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក ស្កូបពី បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ ដោយមិនទាន់អស់ល្បឿនរថយន្តក៏បានទៅសាកកម្លាំងជាមួយនឹងបង្គោលភ្លើងមួយដើមទៀតនៅម្ខាងផ្លូវនោះ ទើបព្រមឈប់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅផ្លូវលេខ ១៨២ កែវផ្លូវ២២៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បាននិយាយថា រថយន្តនីសាន់មួយបាំងកន្លះ មួយគ្រឿងពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ ២W-៧១០៤ បានបើកបរដោយបុរសម្នាក់យ៉ាងលឿនតាមបណ្តោយផ្លូវលេខ ២២៣ ពីត្បូងទៅជើង ពេលដល់ចំណុចកើតហេតុផ្លូវបែកជាបួន ក៏បានបុកជាមួយនឹងម៉ូតូម៉ាកស្កូបពីមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងខូចខាតម៉ូតូផ្នែកខាងមុខខ្ទេចផងដែរ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តឲ្យសមត្ថកិច្ចអូសទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
https://youtu.be/G2FWT3yHiSg






មតិយោបល់