ព័ត៌មានជាតិ

ម៉ូតូ Passapp មួយគ្រឿងបើកវ៉ាជែងគ្នា រួចជាន់ហ្រ្វាំងទាំងបង្ខំក្រឡាប់ផ្ងារជើង ជ្រុលទៅបុករថយន្តកាមរីបាឡែន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរចរណ៍មួយកើតឡើងម៉ូតូ Passapp មួយគ្រឿងបើកវ៉ាជែងគ្នា រួចជាន់ហ្រ្វាំងទាំងបង្ខំ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ជ្រុលទៅបុករថយន្តកាមរីបាឡែន បើកស្របទិសបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញ Passapp ខាងលើ ពាក់ស្លាកលេខ ភ្នំពេញ(ត) 1IQ-0725 ធ្វើដំណើរមានគ្នា៥នាក់ បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយបើកវ៉ាជែងជាមួយ Passpp មួយគ្រឿងទៀត រហូតដល់ចំណុចកើតហេតុ ស្រាប់តែវាក់អឺជាន់ហ្រ្វាំងជ្រុល បណ្តាលឲ្យក្រឡាប់អូសជាង៥ម៉ែត្រ ទៅបុករថយន្តកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AC-8177 ដែលធ្វើដំណើរស្របទិសបណ្តាលឲ្យរងការខូចខាតស្តុប និងកាងផ្នែកខាងក្រោយ អស់មួយចំហៀងតែម្តង ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយកដាក់ខាង និងរាយការណ៍បន្តទៅផ្នែកជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់